សកម្មភាពមនុស្សធម៌ – រដ្ឋបាលស្រុកអូរជ្រៅ https://ouchrovbmc.com Ou Chrov Administration Sun, 06 Dec 2020 17:29:48 +0000 km hourly 1 ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់​ ប្រមាណ​ ៤០០​គ្រួសារ​ នៅក្នុងស្រុកអូរជ្រៅ​ ​ ទទួលបានការឧបត្ថម្ភស្បៀងជាគ្រឿងឧបភោគ​ បរិភោគ​ ពីរដ្ឋបាលស្រុកអូរជ្រៅ https://ouchrovbmc.com/archives/795 https://ouchrovbmc.com/archives/795#respond Sat, 05 Dec 2020 14:58:47 +0000 https://www.ouchrovbmc.com/?p=795 រដ្ឋបាលស្រុកអូរជ្រៅ​ សហការជាមួយអង្គការហ្គុដណេប៊ឺសកម្ពុជា​ ប្រចាំខេត្តបន្ទាយមានជ័យ​ រៀបចំពិធីសំណេះសំណាល​ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់​ ចំនួន​ ៤០០គ្រួសារ​ (ពេលព្រឹក​ ចំនួន​ ២០៥គ្រួសារ​ និងពេលរសៀល​ ចំនួន​ ១៩៥គ្រួសារ​)​។ ប្រជាពលរដ្ឋចូលរួម​ ក្នុងមួយគ្រួសារ​ ទទួលបាន​ អង្ករ​ ៣០គ.ក្រ​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ១យួរ​ ទឹកសុីអុីវ​ ១យួរ​ សាប៊ូម្សៅ​ ៣គ.ក្រ​ និងម៉ាសចំនួន​ ១០។ គ្រឿងឧបភោគ​ បរិភោគ​ ដែលបានចែកជូនប្រជាពលរដ្ឋ​ ជាអំណោយឧបត្ថម្ភរបស់​ អង្គការហ្គុដណេប៊ឺសកម្ពុជា។

ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅបរិវេណសាលាស្រុកអូរជ្រៅ












]]>
https://ouchrovbmc.com/archives/795/feed 0
លោក លី សុវណ្ណារិទ្ធ និងក្រុមការងារនាំយកអំណោយមួយចំនួនទៅជូនចាស់ជរាគ្មានទីពឹង https://ouchrovbmc.com/archives/616 https://ouchrovbmc.com/archives/616#respond Mon, 09 Nov 2020 13:04:54 +0000 https://ouchrovbmc.com/?p=616 នា វេលាម៉ោង​ ១១.១៥នាទីព្រឹក​ ថ្ងៃទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលស្រុក​ លោក​ ខាត់​ សារ៉ាន​ សមាជិកក្រុមប្រឹក្សាស្រុក​ និងសហការី​ មេឃុំ​ ជំទប់​ទី១​ ឃុំចង្ហា​ បាននាំយកគ្រឿងឧបភោគ​ បរិភោគ​ រួមមានៈ​ អង្ករ​ ២៥គ.ក្រ​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ១យួរ​ ទឹកសុីអុីវ​ ១យួរ​ ភួយ​ ១​ ទឹកដោះគោ​ ២កេស និងថវិកា​ ២០,០០០រៀល​ ជូនលោកយាយ​ ឡាយ​ សុខុន​ អាយុ​ ៨៥ឆ្នាំ​ (ចាស់ជរាគ្មានកូនចៅ)​ ស្នាក់នៅជាមួយឈ្មោះ​ ប្រឹង​ ធំ​ រស់នៅភូមិឈូក​ ឃុំចង្ហា។

]]>
https://ouchrovbmc.com/archives/616/feed 0
នាំយកអំណោយរបស់សប្បុរសជនទៅចែកជូនពលរដ្ឋរងគ្រោះចំនួន ២៤០គ្រួសារ នៅឃុំគុត្តសត https://ouchrovbmc.com/archives/455 https://ouchrovbmc.com/archives/455#respond Mon, 02 Nov 2020 04:14:33 +0000 https://ouchrovbmc.com/?p=455 ថ្ងៃទី​០១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ វេលាម៉ោង​ ៩.២០នាទីព្រឹក​ នៅវត្តជ័យមង្គលគុត្តសត

លោក​ តាន់​ ស្វាង​ ប្រធានក្រុមប្រឹក្សាស្រុក​ និងលោក​ សែស​ វិបុល​ អធិការនគរបាលស្រុក​ និងសហការី​ បាននាំយកអំណោយជាគ្រឿងឧបភោគ​ បរិភោគ​របស់សប្បុរសជនក្រុងប៉ោយប៉ែត​ ចែកជូនប្រជាពលរដ្ឋ​ រងគ្រោះដោយសារទឹកជំនន់​ ចំនួន​ ២៤០គ្រួសារ​ នៅក្នុងឃុំគុត្តសត​ ដោយក្នុងមួយគ្រួសារទទួលបាន​ អង្ករ​ ២០គ.ក្រ​ មី​ ១កេស​ ទឹកត្រី​ ១យួរ​ ទឹកសុីអុីវ​ ១យួរ​ និងបានឧបត្ថម្ភ​ប្រជាការពារ​ ចំនួន​ ២០នាក់​ ក្នុងម្នាក់​ទទួលបាន​ សារុង​ ១​ និងថវិកា​ ១០,០០០រៀល​ ជាអំណោយរបស់លោក​ ឧត្តមសេនីយ៍​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្ត។

]]>
https://ouchrovbmc.com/archives/455/feed 0
អំណោយសង្គ្រោះចំនួន ១៧២កញ្ចប់ ត្រូវបាននាំយកទៅចែកជូនពលរដ្ឋរងគ្រោះចំនួន ១៧២គ្រួសារ https://ouchrovbmc.com/archives/443 https://ouchrovbmc.com/archives/443#respond Sun, 01 Nov 2020 16:14:38 +0000 https://ouchrovbmc.com/?p=443 នៅវេលាម៉ោង​ ៨.០០នាទីព្រឹក​ ថ្ងៃទី​០១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​សាលប្រជុំធំ​ សាលាស្រុក​អូរជ្រៅ​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ តាន់​ សុវិជ្ជា​ ក្រុមការងារ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ គន់​ គីម​ ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុកពិសេស​ និងជាអនុប្រធានទី១​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលស្រុក​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ និងលោក​ ខាំ​ ស៊ីងួន​ នាយកអង្គការការីតាស់​ បាននាំយកអំណោយសង្គ្រោះបន្ទាន់ចំនួន​ ១៧២កញ្ចប់​ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង​ មកពីភូមិអញ្ចាញ​ ឃុំសំរោង​ និងភូមិថ្មសិន​ សង្កាត់និមិត្ត​ ចំនួន​ ១៧២គ្រួសារ​ ដោយក្នុងមួយគ្រួសារទទួលបាន​ អង្ករ​ ៥០គ.ក្រ​ មី​ ១កេស​ ទឹកត្រី​ ១យួរ​ ទឹកសុីអុីវ​ ១យួរ​ និងត្រីខ​ ៥កំប៉ុង។

]]>
https://ouchrovbmc.com/archives/443/feed 0
នាំយកថវិកាឧបត្ថម្ភរបស់សម្ដេច ហ៊ុន សែន ទៅប្រគល់ជូនក្រុមគ្រួសារសពអ៊ុំស្រី លឿម វឿង ដែលរងគ្រោះដោយលង់ទឹក https://ouchrovbmc.com/archives/359 https://ouchrovbmc.com/archives/359#respond Fri, 30 Oct 2020 16:24:34 +0000 https://ouchrovbmc.com/?p=359 ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត​ និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុក​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ អមដំណើរដោយលោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ លោកខាត់ សារ៉ាន​ សមាជិកក្រុមប្រឹក្សាស្រុក​ និងសហការី មេឃុំ​ ក្រុមប្រឹក្សាឃុំ មេភូមិបត់ត្រង់ នាំយកថវិកាឧបត្ថម្ភរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ចំនួន​ ១០,០០០,០០០៛(ដប់លានរៀល)​ ចូលរួម​រំលែក​ទុក្ខ​ ជាមួយ​ក្រុម​គ្រួសារសពអ៊ុំស្រី លឿម វឿង រងគ្រោះដោយសារលង់ទឹក​ កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០​ នៅប្រឡាយខាងក្រោយផ្ទះ​ ស្ថិតក្នុងភូមិបត់ត្រង់​ ឃុំសំរោង​ ខណៈអ៊ុំស្រីទៅបេះត្រកួន។

]]>
https://ouchrovbmc.com/archives/359/feed 0
ប្រជាពលរដ្ឋក្នុងឃុំសូភីចំនួន២៤គ្រួសារ ទទួលបានអំណោយសង្គ្រោះពីសម្ដេច ហ៊ុន សែន https://ouchrovbmc.com/archives/340 https://ouchrovbmc.com/archives/340#respond Fri, 30 Oct 2020 16:17:20 +0000 https://ouchrovbmc.com/?p=340 លោក​ ខាត់​ សារ៉ាន​ និងលោក​ សំ​ ស៊ីន​ សមាជិកក្រុមប្រឹក្សាស្រុក​ និងជាក្រុមការងារស្រុកចុះជួយឃុំសូភី បានដឹកនាំមេឃុំ​ ក្រុមប្រឹក្សាឃុំ​សូភី​ អង្គភាពភូមិ​សូភី​ជេីង​ នាំយកអំណោយដ៏ថ្លៃថ្លារបស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់​ ដែលមិនបានទទួល​អំណោយ កាលពីថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ​២០២០​ នៅភូមិសូភីជើង (បឹងខ្ទុម) ចំនួន​ ២៤គ្រួសារ​។

]]>
https://ouchrovbmc.com/archives/340/feed 0
រដ្ឋបាលស្រុកអូរជ្រៅទទួលបានអំណោយឧបត្ថម្ភពីធនាគារអេស៊ីលីដា សាខាស្រុកអូរជ្រៅ សម្រាប់ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ https://ouchrovbmc.com/archives/365 https://ouchrovbmc.com/archives/365#respond Fri, 23 Oct 2020 16:45:45 +0000 https://ouchrovbmc.com/?p=365 វេលាម៉ោង​ ៩.៣០នាទីព្រឹក​ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលស្រុក​ និងលោក​ ហឿន​ ចាន់ថន​ នាយករដ្ឋបាលស្រុក​ ចូលរួម​ពិធី​ប្រគល់​ ទទួលអំណោយ​ឧបត្ថម្ភ​ពី​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ សាខាស្រុកអូរជ្រៅ​ ដេីម្បីជួយដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់​។

អំណោយ​រួមមានៈ​ មី​ ចំនួន​ ២០កេសតូច​ និងទឹក​បរិសុទ្ធ​វីតាល់​ ចំនួន​ ២០កេស។

ក្នុងនាមរដ្ឋបាលស្រុក​ និងជំនួសមុខអោយគ្រួសាររងគ្រោះ​ ដោយសារ​ទឹក​ជំនន់​ សូមថ្លែងអំណរគុណ​ និងជូនពរដល់ថ្នាក់ដឹកនាំ​ និងសហការី​ របស់​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ ទាំងអស់​ សូមមានសុខភាពល្អ​ និងជោគជ័យលេីគ្រប់មុខជំនួញ។

]]>
https://ouchrovbmc.com/archives/365/feed 0
ការចុះសួរសុខទុក្ខ និងនាំយកថវិកា ជួយឧបត្ថម្ភគ្រួសាររងគ្រោះដោយសារឆក់ចរន្តអគ្គិសនី https://ouchrovbmc.com/archives/114 https://ouchrovbmc.com/archives/114#respond Sun, 30 Aug 2020 14:31:54 +0000 https://ouchrovbmc.com/?p=114 វេលាម៉ោង ៨.៣០នាទីព្រឹក លោក ខាត់ សារ៉ាន អនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរជ្រៅ លោក ទូច សីហា អភិបាលរងស្រុក លោក ហឿន ចាន់ថន អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរជ្រៅ រួមជាមួយក្រុមប្រឹក្សាឃុំកូប បានចុះសួរសុខទុក្ខ នាំយកថវិកាឧបត្ថម្ភរបស់អនុសាខា របស់ក្រុមប្រឹក្សាឃុំ អង្គភាពភូម និងអាជីវករក្នុងឃុំកូប សរុបចំនួន ១,៦៧០,០០០រៀល ប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះឈ្មោះ សេង សុជា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប រងគ្រោះដោយសារឆក់ចរន្តអគ្គិសនី នៅចំណុចភូមិគោកព្រិច ឃុំសូភី (ជាងសំណង់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។

]]>
https://ouchrovbmc.com/archives/114/feed 0
ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាបន្លានៅក្នុងកែវភ្នែករបស់ថ្នាក់ដឹកនាំ https://ouchrovbmc.com/archives/102 https://ouchrovbmc.com/archives/102#respond Sun, 30 Aug 2020 14:08:35 +0000 https://ouchrovbmc.com/?p=102 នៅវេលាម៉ោង ៧.៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក បានដឹកនាំកងកម្លាំងវរៈសេនាតូចថ្មើរជើងលេខ ៥១៣ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ ដោយប្រើប្រាស់ សង្កសីអស់ចំនួន ២៥០សន្លឹក (ខ្នាត ២.៥ម ចំនួន ១២៥សន្លឹក ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងខ្នាត ៣ម ចំនួន ១២៥សន្លឹក ជាអំណោយរបស់ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងលោក លី សុវណ្ណារិទ្ធ អភិបាលស្រុក។

]]>
https://ouchrovbmc.com/archives/102/feed 0
គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកអូរជ្រៅ ចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសពសមាជិកសមាគមអតីតយុទ្ធកម្ពុជា នៅភូមិបត់ត្រង់ ឃុំសំរោង https://ouchrovbmc.com/archives/165 https://ouchrovbmc.com/archives/165#respond Fri, 22 Nov 2019 14:54:00 +0000 https://ouchrovbmc.com/?p=165 វេលាម៉ោង ១០.០០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកអូរជ្រៅ បានដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកអូរជ្រៅ ចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសពលោក លឿម ឈឿន សមាជិកសមាគមអតីតយុទ្ធកម្ពុជា នៅភូមិបត់ត្រង់ ឃុំសំរោង ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ និងប្រគល់ថវិកាបេឡាមរណៈសង្គ្រោះរបស់សមាគម ចំនួន ៤,០០០,០០០រៀល ជូនក្រុមគ្រួសារសព។

]]>
https://ouchrovbmc.com/archives/165/feed 0