សកម្មភាពការងារ – រដ្ឋបាលស្រុកអូរជ្រៅ https://ouchrovbmc.com Ou Chrov Administration Sat, 07 Nov 2020 07:18:04 +0000 km hourly 1 សិក្ខាសាលាសមាហរណកម្ម​ កម្មវីធី​វិនិយោគ​បីឆ្នាំរំកិល​ឃុំ​ (២០២១-២០២៣)​ នៅថ្នាក់ស្រុក​ ឆ្នាំ​២០២០ https://ouchrovbmc.com/archives/591 https://ouchrovbmc.com/archives/591#respond Sat, 07 Nov 2020 07:18:04 +0000 https://ouchrovbmc.com/?p=591 រដ្ឋបាលស្រុក​អូជ្រៅ​ បានរៀបចំសិក្ខាសាលាសមាហរណកម្ម​ កម្មវីធី​វិនិយោគ​បីឆ្នាំរំកិល​ឃុំ​ (២០២១-២០២៣)​ នៅថ្នាក់ស្រុក​ ឆ្នាំ​២០២០​ ក្រោម​អធិបតី​ភាព​លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលស្រុក​ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ង៉ោ​ ម៉េងជ្រួន​ អភិបាលរងខេត្ត​ លោក​ ខាត់​ សារ៉ាន​ សមាជិកក្រុមប្រឹក្សាស្រុក​ តំណាងលោក​ តាន់​ ស្វាង​ ប្រធានក្រុមប្រឹក្សាស្រុក​ និងលោក​ស្រី​ ព្រំ​ សុីណា​ ប្រធានមន្ទីរផែនការខេត្ត​ ដោយមានការចូលរួមជាភ្ញៀវកិត្តិយស​ និងសមាជិកអង្គសិក្ខាសាលា​ពី​ លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាស្រុក​ អភិបាលរងស្រុក​ ប្រធាន​ អនុប្រធាន​ តំណាង​មន្ទីរ​ជំនាញជុំវិញខេត្ត​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ មេឃុំ​ ក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ​ មេភូមិ​ និងអង្គការដៃគូ​ សរុបរួមប្រមាណ​ ៨២នាក់។

លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលស្រុក​ មានមតិថាៈ​ អង្គសិក្ខាសាលានេះ​ ប្រារព្វឡេីងក្នុងគោលបំណង​ បង្កឱកាសដល់អ្នកពាក់ព័ន្ធ​ ជាពិសេសអង្គការដៃគូ​ ចូលរួម​គាំទ្រ​គម្រោង​ សកម្មភាពវិនិយោគរបស់ស្រុក​ ឃុំ​ ដែលពុំទាន់មានមូលនិធិអនុវត្ត​ និងដេីម្បីបន្ស៊ីគ្នារវាង៖

  • ១-គម្រោងសកម្មភាពវិនិយោគស្រុក​ និងឃុំ
  • ២-គម្រោងសកម្មភាពវិនិយោគឃុំ និងឃុំ
  • ៣-គម្រោងសកម្មភាពវិនិយោគស្រុក​ មន្ទីរ​វិស័យ​ និងបណ្តាដៃគូអភិវឌ្ឍន៍
  • ៤-គម្រោងសកម្មភាពវិនិយោគឃុំ មន្ទីរ​វិស័យ​ និងបណ្តាដៃគូអភិវឌ្ឍន៍

ក្នុងនេះផងដែរ​ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលស្រុក​ បានស្នេីសុំ​ និងអំពាវដល់បណ្តាមន្ទីរ​ អង្គការដៃគូ​ ជួយគាំទ្រ​គម្រោងសកម្មភាពវិនិយោគរបស់ស្រុក​ ឃុំ​ ដែលពុំទាន់មានមូលនិធិអនុវត្តផងដែរ។

]]>
https://ouchrovbmc.com/archives/591/feed 0
ក្រុម​ប្រឹក្សា​ស្រុក​អូរជ្រៅ​ អាណត្តិ​ទី​៣​ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ https://ouchrovbmc.com/archives/350 https://ouchrovbmc.com/archives/350#respond Fri, 30 Oct 2020 16:20:55 +0000 https://ouchrovbmc.com/?p=350 ក្រុម​ប្រឹក្សា​ស្រុក​អូរជ្រៅ​ អាណត្តិ​ទី​៣​ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ ក្រោមអធិបតីភាពលោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សា និងលោក លី សុវណ្ណារិទ្ធ អភិបាលស្រុក ដោយមានការចូលរួមពីលោក លោកស្រី​ សមាជិកក្រុមប្រឹក្សា លោក លោកស្រី​ អភិបាលរងស្រុក នាយក​ នាយករង​រដ្ឋបាល​ ប្រធាន អនុប្រធាន ការិយាល័យ អង្គភាពជំនាញជុំវិញ​ និងការិយាល័យ​ អង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំ។

]]>
https://ouchrovbmc.com/archives/350/feed 0
កិច្ចប្រជុំសាមញ្ញាលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកអូរជ្រៅ https://ouchrovbmc.com/archives/90 https://ouchrovbmc.com/archives/90#respond Mon, 31 Aug 2020 03:42:48 +0000 https://ouchrovbmc.com/?p=90 វេលាម៉ោង ៨.០០នាទីព្រឹក នៅសាលប្រជុំធំ សាលាស្រុកអូរជ្រៅ លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុក និងលោក លី សុវណ្ណារិទ្ធ អភិបាលស្រុក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកអូរជ្រៅ ដោយមាន លោក លោកស្រី សមាជិក ក្រុមប្រឹក្សាស្រុក អភិបាលរង នៃគណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន មន្ត្រី ការិយាល័យ អង្គភាពចំណុះសាលាស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ ក្រុមប្រឹក្សាឃុំ សរុបចំនួន ៥៤នាក់ ស្រី ១៥នាក់ និងមានការអញ្ជើញជាកិត្តិយសពីលោកជំទាវ ភិន វង្ស និងឯកឧត្តម មួន យក់សាន សមាជិកក្រុមប្រឹក្សាខេត្តផងដែរ។

កិច្ចប្រជុំនេះ បានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ៧ រួមមាន៖

  • ១-សេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣
  • ២-សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣
  • ៣-សេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា របស់រដ្ឋបាលស្រុកអូរជ្រៅ
  • ៤-សេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក និងព័ត៌មានថវិកា របស់រដ្ឋបាលស្រុកអូរជ្រៅ ប្រចាំឆ្នាំ២០២០
  • ៥-សេចក្តីព្រាងល័ក្ខខ័ណ្ឌការងារនាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ អង្គភាព ចំណុះសាលាស្រុក
  • ៦-សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវាសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិករដ្ឋបាល ការិយាល័យ អង្គភាពជំនាញប្រចាំខែសីហា ឆ្នាំ២០២០

]]>
https://ouchrovbmc.com/archives/90/feed 0
កិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក https://ouchrovbmc.com/archives/123 https://ouchrovbmc.com/archives/123#respond Fri, 29 Nov 2019 14:37:45 +0000 https://ouchrovbmc.com/?p=123 វេលាម៉ោង ៨.០០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ខាត់ សារ៉ាន សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី វ៉ាន ស៊ីញ៉ា អភិបាលស្រុកស្តីទី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក នៅសាលប្រជុំក្រុមប្រឹក្សាស្រុក។

]]>
https://ouchrovbmc.com/archives/123/feed 0
កិច្ចប្រជុំប្រចាំខែវិច្ឆិកា របស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប https://ouchrovbmc.com/archives/151 https://ouchrovbmc.com/archives/151#respond Tue, 26 Nov 2019 14:48:03 +0000 https://ouchrovbmc.com/?p=151 វេលាម៉ោង ៨.០០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ទូច សីហា អភិបាលរងស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែវិច្ឆិកា របស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប នៅសាលប្រជុំក្រុមប្រឹក្សាស្រុក។

]]>
https://ouchrovbmc.com/archives/151/feed 0
ពិនិត្យ និងវាយតម្លៃបញ្ចប់គម្រោងមូលនិធិឃុំសំរោង ឆ្នាំ២០១៩ https://ouchrovbmc.com/archives/145 https://ouchrovbmc.com/archives/145#respond Tue, 26 Nov 2019 14:45:43 +0000 https://ouchrovbmc.com/?p=145 វេលាម៉ោង ៨.៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ឹង គិមឈួង ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ បានចូលរួមពិនិត្យ និងវាយតម្លៃបញ្ចប់គម្រោងមូលនិធិឃុំសំរោង ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីគាំទ្របច្ចេកទេសខេត្ត មេឃុំ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋពាក់ព័ន្ធ។

]]>
https://ouchrovbmc.com/archives/145/feed 0
ពិនិត្យ និងវាយតម្លៃបញ្ចប់គម្រោងមូលនិធិឃុំកូប ឆ្នាំ២០១៩ https://ouchrovbmc.com/archives/138 https://ouchrovbmc.com/archives/138#respond Tue, 26 Nov 2019 14:42:54 +0000 https://ouchrovbmc.com/?p=138 វេលាម៉ោង ១៤.៣០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ទូច សីហា អភិបាលរងស្រុក និងលោក អ៊ឹង គិមឈួង ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ បានចូលរួមពិនិត្យ និងវាយតម្លៃបញ្ចប់គម្រោងមូលនិធិឃុំកូប ឆ្នាំ២០១៩ ដោយមានការចូលរួមពី មន្ត្រីគាំទ្របច្ចេកទេសខេត្ត មេឃុំ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋពាក់ព័ន្ធ។

]]>
https://ouchrovbmc.com/archives/138/feed 0
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ https://ouchrovbmc.com/archives/155 https://ouchrovbmc.com/archives/155#respond Mon, 25 Nov 2019 14:49:55 +0000 https://ouchrovbmc.com/?p=155 វេលាម៉ោង ១៤.០០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីពិនិត្យ ពិភាក្សា ខ្លឹមសារសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៦ សេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៥ និងសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលស្រុកអូរជ្រៅ ប្រចាំខែវិច្ឆិកា នៅសាលប្រជុំក្រុមប្រឹក្សាស្រុក។

]]>
https://ouchrovbmc.com/archives/155/feed 0
ចុះពិនិត្យទីតាំងសាងសង់តូបលក់ម្ហូបអាហារ ដែលសាងសង់លើដីចំណីផ្លូវ នៅភូមិវាំងមួង ឃុំកូប https://ouchrovbmc.com/archives/160 https://ouchrovbmc.com/archives/160#respond Fri, 22 Nov 2019 14:51:32 +0000 https://ouchrovbmc.com/?p=160 វេលាម៉ោង ១៤.០០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អាន វណ្ណៈ អភិបាលរងស្រុក បានដឹកនាំលោក ម៉ាក សុខឿន ជំទប់ទី១ ឃុំកូប និងសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ចុះពិនិត្យទីតាំងសាងសង់តូបលក់ម្ហូបអាហារ ដែលសាងសង់លើដីចំណីផ្លូវ នៅចំណុចខាងលិចការិយាល័យអប់រំ យុវជន និងកីឡាស្រុក ស្ថិតក្នុងភូមិវាំងមួង ឃុំកូប។

]]>
https://ouchrovbmc.com/archives/160/feed 0
មហាសន្និបាត សហគមន៍ទឹកស្អាត ប្រភពទឹកនៃក្តីសង្ឃឹម ខៃដន ឃុំកូប https://ouchrovbmc.com/archives/205 https://ouchrovbmc.com/archives/205#respond Thu, 21 Nov 2019 15:57:45 +0000 https://ouchrovbmc.com/?p=205 វេលាម៉ោង ៨.៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ទូច សីហា អភិបាលរងស្រុក តំណាងលោក លី សុវណ្ណារិទ្ធ អភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាត សហគមន៍ទឹកស្អាត ប្រភពទឹកនៃក្តីសង្ឃឹម ខៃដន នៅភូមិខៃដន ឃុំកូប។

]]>
https://ouchrovbmc.com/archives/205/feed 0