សេវានេះផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរក សេវាកម្ម ផលិតផលនៃអាជីវកម្មនោះ។
សេវានេះបង្តើតឡើងដោយអនុឡោមទៅតាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ។
ប្រជាពលរដ្ឋខ្មែរ និងជនបរទេសស្របច្បាប់ទាំងអស់មានសិទ្ធិទទួលបានសេវានេះ។
ស្តង់ដារសេវា៖
ការធ្វើនីត្យានុកូលកម្មលើពាក្យសុំបញ្ជាក់សញ្ញាបត្រមធ្យមសិក្សាកំរិត២ ចំណេះដឹងទូទៅ
- តម្លៃអតិបរមា ៖ ១ ០០០ រៀល ក្នុង ១សន្លឹក
- រយៈពេលអតិបរមា ៖ ០៣ថ្ងៃ (ថ្ងៃធ្វើការ)
- សុពលភាព ៖ អចិន្ត្រៃយ៍
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង ចំនួន១ច្បាប់
- ប្លង់បង្ហាញទីតាំងអាជីវកម្ម ចំនួន១ច្បាប់
- រូបថតទំហំ 3×4 ចំនួន៣សន្លឹក
- បង្កាន់ដៃបង់ប្រាក់ ចំនួន១ច្បាប់
កន្លែងផ្ដល់សេវា៖
អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកអូរជ្រៅ ផ្លូវជាតិលេខ៥ ភូមិកូបលិច ឃុំកូប។
]]>