ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅបរិវេណសាលាស្រុកអូរជ្រៅ
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក មានមតិថាៈ អង្គសិក្ខាសាលានេះ ប្រារព្វឡេីងក្នុងគោលបំណង បង្កឱកាសដល់អ្នកពាក់ព័ន្ធ ជាពិសេសអង្គការដៃគូ ចូលរួមគាំទ្រគម្រោង សកម្មភាពវិនិយោគរបស់ស្រុក ឃុំ ដែលពុំទាន់មានមូលនិធិអនុវត្ត និងដេីម្បីបន្ស៊ីគ្នារវាង៖
ក្នុងនេះផងដែរ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក បានស្នេីសុំ និងអំពាវដល់បណ្តាមន្ទីរ អង្គការដៃគូ ជួយគាំទ្រគម្រោងសកម្មភាពវិនិយោគរបស់ស្រុក ឃុំ ដែលពុំទាន់មានមូលនិធិអនុវត្តផងដែរ។
លោក គង់ សុជាតិ ប្រធានមន្ទីរផែនការខេត្ត បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយយកអភិបាលកិច្ចល្អជាស្នូលដឹកនាំ និងផ្ដល់ការណែនាំជាគោលនយោបាយសម្រាប់ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធ និងកិច្ចដំណើការកសាងផែនការដែលមានស្វ័យភាពក្នុងការរៀបចំផែនការក្នុងអាណត្តិក្រុមប្រឹក្សារបស់ខ្លួន ព្រមទាំងមានគោលដៅផ្ដល់ការណែនាំសម្រាប់ការត្រួតពិនិត្យ និងការកែលំអរប្រព័ន្ធ និងនិតិវិធីនៃការកសាងផែនការតាមចរឹកលក្ខណៈផ្សេងៗគ្នានៃប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនិមួយៗ និងផ្ដល់ការណែនាំអំពីយន្តការ និងការអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំកសាង និងអនុវត្តផែនការរបស់ខ្លួន។
លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសារៈសំខាន់ដែលបង្ហាញថាធនធានជាច្រើន ដែលបានមកពីប្រភពនានា រួមទាំងថវិការាជរដ្ឋាភិបាលថវិកាគុណបំណាច់ខេត្ដ ថវិកាពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ និងធ្វើឲ្យលោក លោកស្រីបានយល់ដឹងពីការរៀបចំផែនការឡើងស្របតាមសេចក្ដីណែនាំបច្ចេកទេសរបស់ថ្នាក់ជាតិ ដោយមានការចូលរួមក្នុងដំណើរការវិភាគស្ថានភាព សក្ដានុពល បញ្ហាប្រឈម និងតម្រូវការនានា ពីមន្ទីរ/អង្គភាព ទីចាត់ការចំណុះសាលាខេត្ដ ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក អង្កការសង្គមស៊ីវិល វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋក្នុងខេត្ដ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្តក្រចេះនេះឡើង៕
]]>លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក និងលោក ខាត់ សារ៉ាន សមាជិកក្រុមប្រឹក្សាស្រុក អមដំណេីរដោយ លោក ហឿន ចាន់ថន នាយករដ្ឋបាលស្រុក និងលោក សួន សុីណាត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា អញ្ជេីញចុះជួប និងប្រគល់ថវិកាឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកគ្រូ អ្នកគ្រូ ចំនួន ៥នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៣០នាក់ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ១០០,០០០រៀល។
នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាល សាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាល ក្រុង/ស្រុកទាំង៨ លោក លោកស្រី ប្រធានមន្ទីរ/អង្គភាព តំណាងសមាគម ប្រឹក្សា ស្រុក ក្រុង ឃុំ-សង្កាត់ តំណាងគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងប្រតិទិនការងារ និងគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់រៀបចំកសាង ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤) និងកម្មវិធីវិយោគ បីឆ្នាំរំកិល (២០២០-២០២២)នាពេលនេះ គឺជាលើកទី៣ ហើយដែលបាន រៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ បន្ទាប់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត តាំងពីឆ្នាំ២០០៩មក និងអរគុណចំពោះ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង/ស្រុក និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាពដែលមានកំណត់ នៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលកន្លងទៅបានល្អប្រសើរគួជាទីមោទនៈ។
លោកបានបន្តទៀតថា ការអនុវត្តគម្រោង និងផែនការសកម្មភាពនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្ត ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ គឺពិតជាបានផ្ដល់នូវផលប្រយោជន៍ យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមទិសដៅនៃកម្មវិធី ជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈ ពេល១០ឆ្នាំ ២០១០-២០១៩ ។
សូមជម្រាបជូនថា ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ គឺជាឯកសារ យុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលត្រូវបានប្រើប្រាស់សម្រាប់ជា ត្រីវិស័យក្នុងការអភិវឌ្ឍ និងជាមូលដ្ឋានគោលដ៏ចម្បងសម្រាប់រៀប ចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ហេតុនេះដើម្បីធានាឲ្យការរៀបចំផែនការ អភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិ និយោគបីឆ្នាំរំកិលបន្ទាប់របស់យើងប្រព្រឹត្ត ទៅបានទាន់ពេលវេលា ត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ណែនាំ គឺទាមទារឲ្យយើងត្រូវត្រៀមរៀបចំជាមុនរួចជាស្រេច ដើម្បីដាក់ជូន ក្រុមប្រឹក្សា អនុម័តនូវប្រតិទិនការងារ និងសេចក្ដីណែនាំផ្នែក គោលនយោបាយសម្រាប់ដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិយោគបីឆ្នាំរំកិល៕
]]>កត្តានេះទាមទារឲ្យមានការចូលរួមគាំទ្រពីសំណាក់បណ្តាមន្ទីរអង្គភាពនានាក្នុងខេត្តអង្គការសង្គមស៊ីវិលវិស័យឯកជននិងសប្បុរសជននានាសហការរួមគ្នាដោះស្រាយបញ្ហានៅមូលដ្ឋាន។នេះជាការលើកឡើងរបស់លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានលើកឡើងនៅក្នុងវេទិកាពិគ្រោះយោបល់នៅក្នុងមន្ទីរផែនការនេះកាលពីថ្ងៃទី២២ខែតុលា២០១៩។
លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍យ៉ាងដូច្នេះក្នុងនោះមានសំណើវិនិយោគរបស់ខេត្តចំនួន៤០១គម្រោងសំណើវិនិយោគរបស់ស្រុកក្រុងចំនួន៦៦២គម្រោងនិងសំណើវិនិយោគឃុំសង្កាត់ចំនួន៣.៩៧៩គម្រោង។
លោកអភិបាលខេត្តបានថ្លែងថាការដែលយើងជួបជុំនាឱកាសនេះគឺដើម្បីបង្ហាញអំពីតម្រូវការការអភិវឌ្ឍនៅមូលដ្ឋាននៅក្នុងខេត្តទាំងមូលនិងការសម្របសម្រួលបន្ស៊ីនូវតម្រូវការអភិវឌ្ឍទាំងនេះជាមួយគម្រោង និងធនធានដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលនិង ដៃគូឯកជន ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយសុក្រឹតភាព។
លោកបានលើកឡើងទៀតថាគោលបំណងសំខាន់គឺផ្សព្វផ្សាយជាសាធារណ:នូវដំណើរការសិក្ខាសាលាសមាហរណកម្មផែនការឃុំសង្កាត់នៅថ្នាក់ស្រុកក្រុងឆ្នាំ២០១៩។ស្វែងរកប្រភពធនធានពីដៃគូអភិវឌ្ឍន៍នានាដើម្បីមានមូលនិធិគ្រប់គ្រាន់ក្នុងការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងត្រួតពិនិត្យ វាយតម្លៃការអនុវត្តគម្រោងឆ្នាំចាស់កន្លងទៅ៕
]]>ផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ (២០១៥-២០១៩) របស់ក្រុមប្រឹក្សាខេត្តអាណត្តទី២ បានកំណត់នូវចក្ខុវិស័យអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ ដែលមានគោលបំណងសម្រេចឲ្យបានក្នុងរយៈពេលប្រាំឆ្នាំ ក្នុង អាណត្តិរបស់ខ្លួនដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះនានា ដើម្បីសម្រេចបានគោលដៅដែលបានកំណត់ស្របតាម “កម្មវិធីនយោបាយ,យុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៣” និង “ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤- ២០១៨” របស់រាជរដ្ឋាភិបាល និងដើម្បីរួមចំណែកសម្រេចឲ្យបានជោគជ័យតាមកម្មវិធីនយោបាយ, យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភា និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត។
ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រនានា សំដៅចូលរួមសម្រេចឲ្យបាននូវគោល ដៅនៃការកាត់បន្ថយភាពក្រីក្រក្នុងអត្រាជាង ១% ក្នុងមួយឆ្នាំ ក៏ដូចជាគោលដៅផ្សេង ៗទៀត ដែលត្រូវបានកំណត់ក្នុង គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា និងពង្រឹងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលដៅចម្បងបួននៃយុទ្ធសាស្រ្តចតុ កោណដែលមានគោលបំណងសម្រាប់ កំណើន,ការងារ ,សមធម៌ និងធានាឲ្យបាននូវ ប្រសិទ្ធ ភាព។ ខេត្តបានកំណត់នូវ ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្រ្ត ក្នុងក្រប ខ័ណ្ឌសម្រាប់ អភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ (២០១៥-២០១៩) ដែលមានការកំណត់ក្របខ័ណ្ឌអភិវឌ្ឃន៍តាមផ្នែកទាំងបួន នៃរចនាសម្ព័ន្ធនៃការរៀបចំផែនការអភិវឌ្ឍន៍ខេត្ត ។ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២ បានកំណត់ចក្ខុវិស័យអភិវឌ្ឍន៍ខេត្តដូចតទៅ៖
ខេត្តកំពង់ឆ្នាំង មានវឌ្ឍនភាពលើគ្រប់វិស័យ មានសន្តិសុខនយោបាយសង្គម សណ្តាប់ធ្នាប់សាធារណៈ លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស សមភាព សមធម៌ សេរីភាព យុត្តិធម៌ អភិបាលកិច្ចល្អ ធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញ មនសិកាវិជ្ជាជីវៈ និងសីលធម៌ល្អ ប្រជាជនមានសុខុមាលភាពល្អ វប្បធម៌ជាតិខ្ពង់ខ្ពស់ សុខដុមរម្យនីយកម្មជំនឿសាសនា ការអភិវឌ្ឍនិងអភិរក្សលើការគ្រប់គ្រងធនធានធម្មជាតិ មានវឌ្ឍនភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនសមរម្យ សុខដុមរមនា ទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិ ។ ដើម្បីសម្រេចបានតាមចក្ខុវិស័យខាងលើនេះ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២បានដាក់ចេញនូវ < គោល ការណ៍ណែនាំផ្នែកគោលនយោបាយ > សម្រាប់រៀបចំផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិ យោគបីឆ្នាំរំកិលសម្រាប់ជាឧបករណ៍ណែនាំ តម្រង់ទិសកិច្ចអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ចរបស់ខេត្ត។ តាមរយៈគោលការណ៍ណែនាំផ្នែកគោលនយោបាយ ខេត្តបានរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍កំណត់៖ គោលបំណង គោលដៅ យុទ្ធសាស្រ្ត អភិវឌ្ឍន៍តាមបណ្តាផ្នែកដូចខាងក្រោម៖
គោលបំណងអភិវឌ្ឍន៍ខេត្តសំខាន់គឺ ធ្វើឲ្យមានវឌ្ឍនភាពលើគ្រប់វិស័យ អភិឌ្ឍន៍សេដ្ឋកិច្ចឲ្យសម្រេចបានកំណើនខ្ពស់ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងខេត្ត ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ឲ្យបានយ៉ាងតិច១% ក្នុងមួយឆ្នាំ ជីវភាពរស់នៅរបស់ប្រជាជនសមរម្យ សុខដុមរមនា ទាំងក្នុងសង្គមគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិ តាមរយៈការឈានទៅសម្រេចឲ្យបានបណ្តាសូចនាករ ឬ ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍របស់ខេត្ត។ ខេត្តបានកំណត់;គោលបំណងតាមផ្នែកចំបងៗទាំងបួននៃរចនាសម្ព័ន្ធ ផែនការសម្រាប់សម្រេចចក្ខុវិស័យ ដូចខាងក្រោម៖
៣.១. កម្រិតជីវភាពរបស់ប្រជាជនក្នុងខេត្តមានការរីកចំរើនឈានទៅការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ ដោយធានាបាននូវសន្តិសុខស្បៀង បង្កើនបានប្រាក់ចំណូល ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភសម្រាប់ប្រជាជន តាមរយៈការបង្កើនផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែមលើផលិតផល និងធ្វើឱ្យមាននិរន្តភាពនៃផលិតកម្មកសិកម្មបំរើឱ្យវិស័យឧស្សាហកម្ម និងការនាំចេញ ការធ្វើពិពិធភាវូបនីយកម្ម និងការធ្វើពាណីជ្ជកម្មផលិតផលកសិកម្ម តាមរយៈការបង្កើនផ្ទៃដីស្រោចស្រពលើផ្ទៃដីដាំដុះ លើកកម្ពស់ការ ងារបង្កបង្កើនផលរបស់ប្រជាជន ពង្រីកកម្មវិធីប្រពលវប្បកម្ម កាត់បន្ថយមហន្តរាយដែលបណ្តាលពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត លើកកម្ពស់ការគ្រប់គ្រងប្រើប្រាស់ធន ធានទឹកប្រកបដោយប្រសិទ្ធភាពមាននិរន្តរភាព ។
៣.២.ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់ប្រភេទ ទាំងផ្លូវទីប្រជុំជន និងផ្លូវជនបទនៅក្នុងខេត្តមានស្ថានភាពល្អប្រសើរ ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជនក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច តាមរយៈការការគ្រប់គ្រងការងារថែទាំផ្លូវថ្នល់ឲ្យមាននិរន្តរភាព ការស្តារ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងការកសាងផ្លូវជនបទជាជំហានៗ ពីផ្លូវក្រាលគ្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ។ ប្រជាជនមានចំ ណេះដឹងច្បាប់ចរាចរណ៍ហើយចូលរួមអនុវត្តយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពចរាចរណ៍ ។
៣.៣. សេដ្ឋកិច្ចមានវឌ្ឍនភាព លើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាជននៅទីប្រជុំជន និងជនបទ បង្កើតបាននូវឳកាសការងារពីការវិនិយោគវិស័យឯកជន មានកម្មវិធីបណ្តុះបណ្តាលអាជីវកម្មសហគ្រាសខ្នាតតូច មុខជំនួញគ្រួសារ ផ្តល់បច្ចេកទេសជំនាញ និងការយល់ដឹងអំពីការបង្កើតមុខរបរ ។លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចទីផ្សារសេរី បង្កលក្ខណៈងាយស្រួលឲ្យផលិតផល និងទំនិញធ្វើចរាចរបានដោយសេរី នៅគ្រប់ទីកន្លែង តាមគោលការណ៍ប្រកួតប្រជែងដោយស្មើភាពតាមថ្លៃទីផ្សារ។ ប្រជាពលរដ្ឋមានថាមពលអគ្គិសនីប្រើប្រាស់សម្រាប់គ្រួសារ និងសកម្មភាពអាជីវកម្ម ស្របតាមគោលដៅនៃវិស័យថាមពលរបស់រាជរដ្ឋាភិបាលពីឆ្នាំ២០១៣ដល់ ២០១៨គឺពង្រីកការផ្គត់ផ្គង់អគ្គិសនីឲ្យដល់ភូមិចំនួន៨០%នៃចំនួនភូមិទាំងអស់ ។
៣.៤.លើកកម្ពស់ការគ្រប់គ្រងចំណូល ចំណាយហិរញ្ញវត្ថុសាធារណៈស្របតាមច្បាប់ តាម រយៈការ ជំរុញការប្រមូលចំណូលថវិកាស្របច្បាប់ទាំងសារពើពន្ធនិងមិនមែនសារពើពន្ធ និងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រវិមជ្ឈការហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ បង្កើនកំណើនចំណូលក្នុងសេដ្ឋកិច្ចខេត្ត តាមរយៈសកម្មភាពមីក្រូហិរញ្ញវត្ថុសម្រាប់បង្កើតមុខរបរអាជីវកម្មខ្នាតតូចប្រចាំគ្រួសារ។
៤.១.យុវជននិងកុមារគ្រប់រូបមានឱកាសស្មើៗគ្នា ក្នុងការទទួលបានការអប់រំប្រកប ដោយគុណភាព ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ បានទទួលការអប់រំមូលដ្ឋានក្នុងប្រព័ន្ធ ការអប់រំក្រៅប្រព័ន្ធ សិទ្ធកុមារ ការមិនរើសអើងអំពីស្ថានភាព សង្គមគ្រួសារ ទីតាំងភូមិសាស្ត្រ ពូជសាសន៍ សាសនា ភាសា យេនឌ័រ កាយសម្បទា។លើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតសិក្សារួមទាំងការបណ្តុះបណ្តាលបច្ចេកទេស មុខជំនាញ ការបណ្តុះបណ្តាល និងវិក្រឹត្យការគ្រូបង្រៀន។
៤.២. អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ដោយផ្តល់លទ្ធភាពទទួលបានជាសកលនូវសេវាសុខភាពប្រកបដោយគុណភាព និងសមធម៌ ដើម្បីកែលម្អស្ថានភាពសុខភាព និងសុខមាលភាពប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រី-កុមារ ជនក្រីក្រ ជនងាយរងគ្រោះនិងជនចាស់ជរា ។ស្ថានភាពកាន់តែប្រសើរឡើងនូវសុខភាពប្រជាជន ដែលជាមូលដ្ឋានមួយនៃការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ។ សេវាសុខាភិបាលសាធារណៈកាន់តែខិតជិតប្រជាជន តាមរយៈសកម្មភាពចុះផ្តល់សេវាសុខភាពតាមភូមិ យន្តការលើកលែងការបង់ថ្លៃសម្រាប់ប្រជាជនក្រីក្រ និងការពង្រីកមូលនិធិសមធម៌បង់ថ្លៃជួស ។ មន្រ្តីសុខាភិបាលមានសមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ផ្តល់សេវាជូនប្រជាជនប្រ កបដោយភាពថ្លៃថ្នូរ យកចិត្តទុកដាក់ពិនិត្យ និងព្យាបាលអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង ។
៤.៣.មានវឌ្ឍនភាពការងារ ប្រជាជនមានការងារធ្វើ ទទួលបានសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់និយោជក កម្មករ និយោជិកត្រូវបានការពារដោយច្បាប់ការងារ ។មានប្រព័ន្ធសុខភាព សុវត្ថិភាពការងារនៅតាមរោងចក្រសហគ្រាសនានានៅក្នុងខេត្តបានល្អប្រសើរ ប្រព័ន្ធផ្សព្វផ្សាយ និងយន្តការសេវារកការងារធ្វើស្របច្បាប់សម្រាប់ពលករទាំងនៅក្នុងខេត្ត ក្នុងប្រទេស ក្រៅប្រទេស ។កម្លាំងពលកម្មទទួលបានការបណ្តុះបណ្តាលជំ នាញវិជ្ជាជីវៈស្របតាមទីផ្សារការងារដែលត្រូវការ។ លើកកម្ពស់ស្ថានភាពសង្គមកិច្ច របស់ប្រជាជន កាន់តែប្រសើរឡើង ដោយមានសេវាសង្គមកិច្ចសម្រាប់ជួយជនរងគ្រោះ និង ជនងាយរងគ្រោះគ្រប់ប្រភេទ តាមរយៈអន្តរាគមន៍សង្គមកិច្ច ជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ និង ជនរងគ្រោះមហន្តរាយផ្សេងៗ កម្មវិធីសង្រ្គោះបន្ទាន់ ទប់ស្កាត់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន កម្មវិធីដោះស្រាយបញ្ហាជនអនាថា ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស និង កម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និង កម្មវិធីថែទាំមនុស្សចាស់ ។
៤.៤.លើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដើម្បីថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបី និងអរូបីឲ្យស្ថិតស្ថេរគង់វង្ស ។ យុវជន និងកុមារឲ្យយល់ដឹងច្បាស់អំពីតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ។ លើកកម្ពស់សេរីភាពខាងជំនឿ និងសាសនា ដោយពង្រឹងសុខដុមនីយកម្មរវាងសាសនិកគ្រប់សាសនា និងពង្រឹងពង្រីកពុទ្ធិកសិក្សា នៅគ្រប់កម្រិតឲ្យបានសមស្របតាមនិយាមគរុកោសល្យ ដោយធានាបានទាំងបរិមាណ និងគុណភាព ។ លើកកម្ពស់ស្ថានភាព នឹងតួនាទីរបស់ស្រ្តី កាន់តែទទួលបាននូវកាលានុវត្តភាពការងារ សមាមាត្រការចូលរួមរបស់ស្រី្តកាន់តែច្រើនឡើងក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្ត លើកកម្ពស់សមភាពយេនឌ័រ លុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ,អំពើជួញដូរមនុស្ស ,ការធ្វើអាជីវកម្មផ្លូវភេទ មានវប្បធម៌អហិង្សាក្នុងគ្រួសារ និងសហគមន៍ ធានាឲ្យកុមារទទួលបានពិតប្រាកដនូវសិទ្ធិជាមូលដ្ឋានទាំងបួនរបស់កុមារ ។
៥.១.ពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី ទីផ្សារដីធ្លី ទប់ស្កាត់ឫដោះស្រាយទំនាស់ដីធ្លីទាំងឡាយតាមរយៈការរៀបចំគ្រប់គ្រងដែនដី ការពារសិទ្ធិលើការគ្រប់គ្រងដីធ្លីរបស់ប្រជាជន ដីរដ្ឋ ដីឯកជន និងដីសហគមន៍ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ដីដោយសមធម៌ ចិរភាព និងមានប្រសិទ្ធិភាព ។ បែងចែកដីធ្លីសម្បទានសង្គមកិច្ចជូនគ្រួសារក្រីក្រ គ្រួសារយោធិន ប្រកបដោយសមធម៌ ដើម្បីមានដីសម្រាប់លំនៅដ្ឋាន និងផលិតកម្ម។
៥.២. អភិវឌ្ឍន៍ និងអភិរក្សធនធានជលផល, ធនធានព្រៃឈើ,ការពារតំបន់ជីវៈចម្រុះ ការពារនិងគ្រប់គ្រងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ធានាបាននូវគុណភាពបរិស្ថានដើម្បីសុខភាពសាធារណៈ រូមចំណែកលើកស្ទួយសេដ្ឋកិច្ចសង្គម ត្រួតពិនិត្យទប់ស្កាត់ កាត់បន្ថយការបំពុលបរិស្ថានដោយកាកសំណល់រឹង-រាវ ការពារគុណភាពទឹក ដី ខ្យល់ ។
៥.៣.អភិវឌ្ឍន៍ និងគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ ប្រជា ជន និងផលិតកម្មតាមរយៈការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព ថ្លៃសមរម្យ ដើម្បីលើកកម្ពស់សុខុមាលភាព កាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់ មានបង្គន់អនាម័យគ្រប់គ្រាន់ សម្រាប់ប្រជាជនរស់នៅក្នុងតំបន់ទីប្រជុំជន និងជនបទ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ។ បង្ការទប់ស្កាត់ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ អន្តរាគមន៍ជួយប្រជាជនដែលត្រូវរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងកិច្ចគាំពារបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុដើម្បីកាត់បន្ថយការបាត់បង់ ខូចខាត ពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។
៦.១.ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម លើកកម្ពស់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ និងសុវត្ថិភាពសង្គម។ទប់ស្កាត់ និង បង្រ្កាបបទល្មើសគ្រប់ប្រភេទដើម្បីបង្កភាពកក់ក្ដៅក្នុងការរស់នៅដោយសុខសាន្ត និងការប្រកបមុខរបររបស់ប្រជាជន ។ ពង្រឹងអភិបាលកិច្ចល្អ ក្នុងគោលបំណង បង្ការ ទប់ស្កាត់សំដៅប្រឆំាងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា អនុវត្ដច្បាប់ ការគោរពសិទ្ធិ និងសេច ក្ដីថ្ងៃថ្នូររបស់មនុស្ស ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ដែលផ្ដល់នូវកាលានុវត្ដភាពប្រកបដោយសមធម៌ជូនប្រជាជនគ្រប់រូប ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិស្របច្បាប់នៅក្នុងសង្គម ។
៦.២. លើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិការវិជ្ជាជីវៈ របស់មន្រ្តីរាជការ ដើម្បីប្រែក្លាយទៅជាអ្នកផ្ដល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងបម្រើប្រជាជនបានកាន់ តែល្អប្រសើរ និងធានាបាននូវការលើកកម្ពស់ប្រសិទ្ធភាពនៃសេវា លុបបំបាត់ការយកកម្រៃសេវាខុសច្បាប់។ អនុវត្តយ៉ាងសកម្មគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាល សំដៅឲ្យរដ្ឋបាលសាធារណៈក្នុងដែនសមត្ថ កិច្ចរបស់ខេត្តកាន់តែមានភាពឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿ ទុកចិត្ត។
]]>លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុក និងលោក សែស វិបុល អធិការនគរបាលស្រុក និងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជនក្រុងប៉ោយប៉ែត ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ ចំនួន ២៤០គ្រួសារ នៅក្នុងឃុំគុត្តសត ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គ.ក្រ មី ១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ និងបានឧបត្ថម្ភប្រជាការពារ ចំនួន ២០នាក់ ក្នុងម្នាក់ទទួលបាន សារុង ១ និងថវិកា ១០,០០០រៀល ជាអំណោយរបស់លោក ឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត។