ការចេញលិខិតអនុញ្ញាតបំពេញអាចម៌ដីកម្មសិទ្ធិឯកជនមិនលើសពី ១០០០ម៉ែត្រការ៉េ
-
គោលបំណង៖
ធានាឱ្យបាននូវការរក្សាសណ្តាប់ធ្នាប់សាធារណៈ
-
ស្តង់ដារសេវា៖
ការចេញលិខិតអនុញ្ញាតបំពេញអាចម៌ដីកម្មសិទ្ធិឯកជន មិនលើសពី ១០០០ម៉ែត្រការ៉េ
- ដីក្នុងទីប្រជុំជន
ទំហំក្រោម ១០០ម៉ែត្រការ៉េ
- តម្លៃជាក់លាក់ ៖ ១០០ ០០០ រៀល និងតម្លៃអនុគ្រោះ៖ ៧៥ ០០០ រៀល ក្នុង ១ច្បាប់
- រយៈពេលអតិបរមា ៖ ១០ថ្ងៃ (ថ្ងៃធ្វើការ)
- សុពលភាព ៖
ទំហំចាប់ពី ១០០ម៉ែត្រការ៉េ ដល់ក្រោម ៥០០ម៉ែត្រការ៉េ
- តម្លៃជាក់លាក់ ៖ ២០០ ០០០ រៀល និងតម្លៃអនុគ្រោះ៖ ១៥០ ០០០ រៀល ក្នុង ១ច្បាប់
- រយៈពេលអតិបរមា ៖ ១០ថ្ងៃ (ថ្ងៃធ្វើការ)
- សុពលភាព ៖
ទំហំចាប់ពី ៥០០ម៉ែត្រការ៉េ ដល់ក្រោម ១ ០០០ម៉ែត្រការ៉េ
- តម្លៃជាក់លាក់ ៖ ៤០០ ០០០ រៀល និងតម្លៃអនុគ្រោះ៖ ៣០០ ០០០ រៀល ក្នុង ១ច្បាប់
- រយៈពេលអតិបរមា ៖ ១០ថ្ងៃ (ថ្ងៃធ្វើការ)
- សុពលភាព ៖
2.ដីក្រៅទីប្រជុំជន ឬដីជនបទ
ទំហំក្រោម ១០០ម៉ែត្រការ៉េ
- តម្លៃជាក់លាក់ ៖ ៥០ ០០០ រៀល និងតម្លៃអនុគ្រោះ៖ ៣៥ ០០០ រៀល ក្នុង ១ច្បាប់
- រយៈពេលអតិបរមា ៖ ១០ថ្ងៃ (ថ្ងៃធ្វើការ)
- សុពលភាព ៖
ទំហំចាប់ពី ១០០ម៉ែត្រការ៉េ ដល់ក្រោម ៥០០ម៉ែត្រការ៉េ
- តម្លៃជាក់លាក់ ៖ ១០០ ០០០ រៀល និងតម្លៃអនុគ្រោះ៖ ៧៥ ០០០ រៀល ក្នុង ១ច្បាប់
- រយៈពេលអតិបរមា ៖ ១០ថ្ងៃ (ថ្ងៃធ្វើការ)
- សុពលភាព ៖
ទំហំចាប់ពី ៥០០ម៉ែត្រការ៉េ ដល់ក្រោម ១ ០០០ម៉ែត្រការ៉េ
- តម្លៃជាក់លាក់ ៖ ២០០ ០០០ រៀល និងតម្លៃអនុគ្រោះ៖ ១៥០ ០០០ រៀល ក្នុង ១ច្បាប់
- រយៈពេលអតិបរមា ៖ ១០ថ្ងៃ (ថ្ងៃធ្វើការ)
- សុពលភាព ៖
-
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីទទួលបាននូវសេវានេះ អតិថិជនទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវៈ
- ពាក្យស្នើសុំចាក់អាចម៌ដីបំពេញដីកម្មសិទ្ធិឯកជន (សុំនៅការិយាល័យច្រកចេញចូលតែមួយ)
- ឯកសារបញ្ជាក់ការកាន់កាប់ដី (ពាក្យស្នើសុំទទួលស្គាល់សិទ្ធិកាន់កាប់ដី, លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលពុំទាន់បានចុះបញ្ជី ឬប័ណ្ណសម្គាល់អចលនវត្ថុ)
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានបញ្ជាក់នីត្យានុកូល
-
នីតិវិធីនៃការផ្ដល់សេវា៖
ដើម្បីទទួលបានសេវានេះ អតិថិជនទាំងអស់ ត្រូវយកឯកសារពាក់ព័ន្ធ មកដាក់នៅការិយាល័យច្រកចេញចូលតែមួយ (មន្ត្រីជួរមុខ)