លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម
-
គោលបំណង៖
ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ
-
ស្តង់ដារសេវា៖
លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម
- តម្លៃសេវាជាក់លាក់ ៖ ២៥ ០០០ រៀល
- រយៈពេលអតិបរមា ៖ ០៧ថ្ងៃ (ថ្ងៃធ្វើការ)
- សុពលភាព ៖ ១ឆ្នាំ
-
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីទទួលបានសេវាលិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(បើជាជនបរទេស) របស់អ្នកស្នើសុំថត
ចម្លងចំនួន ១ច្បាប់ - ជីវប្រវត្តិសង្ខេប ចំនួន១ច្បាប់
- រូបថតចំពីមុខ 4×6 ចំនួន២សន្លឹក
- ប័ណ្ណប៉ាតង់ថតចម្លង (បើមាន) ចំនួន១ច្បាប់
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(បើជាជនបរទេស) របស់អ្នកស្នើសុំថត
-
នីតិវិធីនៃការផ្ដល់សេវា៖
នីតិវិធីនៃការផ្តល់សេវាលិខិងអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម ៖
- ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
- ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
- ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
- ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
- ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
- ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
- ៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
- ៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
- ៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
- ១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
- ១១. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
- ១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
- ១៣. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
- ១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
- ១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
- ១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
-