ចុះពិនិត្យ និងសិក្សាទីតាំងលើកគ្រឹះផ្លូវលំ ប្រវែង ១,៥០០ម៉ែត្រ នៅឃុំគុត្តសត និងពិនិត្យ សិក្សាទីតាំងជួសជុលផ្លូវក្រាលក្រួស ប្រវែង ១០០ម៉ែត្រ នៅឃុំសូភី
វេលាម៉ោង ៩.៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក អមដំណើរដោយលោក ហឿន ចាន់ថន នាយករដ្ឋបាលស្រុក បានចុះពិនិត្យ និងសិក្សាទីតាំងលើកគ្រឹះផ្លូវលំ ប្រវែង ១,៥០០ម៉ែត្រ ជូនប្រជាពលរដ្ឋ ភូមិកោះចារ ឃុំគុត្តសត និងបន្តដំណើរចុះពិនិត្យ សិក្សាទីតាំងជួសជុលផ្លូវក្រាលក្រួស ប្រវែង ១០០ម៉ែត្រ ដែលទឹកជំនន់ហូរកាត់ នៅចំណុចបឹងខ្ទុំ ភូមិសូភីជើង ឃុំសូភី។