នាំយកអំណោយរបស់សប្បុរសជនទៅចែកជូនពលរដ្ឋរងគ្រោះចំនួន ២៤០គ្រួសារ នៅឃុំគុត្តសត
នាំយកអំណោយរបស់សប្បុរសជនទៅចែកជូនពលរដ្ឋរងគ្រោះចំនួន ២៤០គ្រួសារ នៅឃុំគុត្តសត
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩.២០នាទីព្រឹក នៅវត្តជ័យមង្គលគុត្តសត
លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុក និងលោក សែស វិបុល អធិការនគរបាលស្រុក និងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជនក្រុងប៉ោយប៉ែត ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ ចំនួន ២៤០គ្រួសារ នៅក្នុងឃុំគុត្តសត ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គ.ក្រ មី ១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ និងបានឧបត្ថម្ភប្រជាការពារ ចំនួន ២០នាក់ ក្នុងម្នាក់ទទួលបាន សារុង ១ និងថវិកា ១០,០០០រៀល ជាអំណោយរបស់លោក ឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត។