មហាសន្និបាត អាណត្តិទី៣ របស់សមាគមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តបន្ទាយមានជ័យ
វេលាម៉ោង ៨.០០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុក លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក បានដឹកនាំសមាជិកក្រុមប្រឹក្សាចំនួន ៤រូប និងនាយករដ្ឋបាល ចូលរួមមហាសន្និបាត អាណត្តិទី៣ របស់សមាគមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អោម ចន្ថា អភិបាលខេត្តស្តីទី នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ។