គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកអូរជ្រៅ ចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសពសមាជិកសមាគមអតីតយុទ្ធកម្ពុជា នៅភូមិបត់ត្រង់ ឃុំសំរោង

ថ្ងៃ​សុក្រ២២ ខែ​វិច្ឆិកា២០១៩

វេលាម៉ោង ១០.០០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកអូរជ្រៅ បានដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកអូរជ្រៅ ចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសពលោក លឿម ឈឿន សមាជិកសមាគមអតីតយុទ្ធកម្ពុជា នៅភូមិបត់ត្រង់ ឃុំសំរោង ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ និងប្រគល់ថវិកាបេឡាមរណៈសង្គ្រោះរបស់សមាគម ចំនួន ៤,០០០,០០០រៀល ជូនក្រុមគ្រួសារសព។