កងកម្លាំងឈរជើងក្នុងស្រុកអូរជ្រៅ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់
វេលាម៉ោង ៨.០០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កងកម្លាំងអធិការដ្ឋានចំនួន ៣០នាក់ ដឹកនាំដោយលោក សែស វិបុល អធិការនគរបាលស្រុក និងកងកម្លាំងវរសេនាតូចថ្មើរជើងលេខ ៥១៣ ចំនួន ៥០នាក់ ដឹកនាំដោយលោក យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ ៥១៣ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋឈ្មោះ សេង រ៉េត បានចំនួន ២ហិតា នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់។