លោក លី សុវណ្ណារិទ្ធ និងក្រុមការងារនាំយកអំណោយមួយចំនួនទៅជូនចាស់ជរាគ្មានទីពឹង
នា វេលាម៉ោង ១១.១៥នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក លោក ខាត់ សារ៉ាន សមាជិកក្រុមប្រឹក្សាស្រុក និងសហការី មេឃុំ ជំទប់ទី១ ឃុំចង្ហា បាននាំយកគ្រឿងឧបភោគ បរិភោគ រួមមានៈ អង្ករ ២៥គ.ក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ភួយ ១ ទឹកដោះគោ ២កេស និងថវិកា ២០,០០០រៀល ជូនលោកយាយ ឡាយ សុខុន អាយុ ៨៥ឆ្នាំ (ចាស់ជរាគ្មានកូនចៅ) ស្នាក់នៅជាមួយឈ្មោះ ប្រឹង ធំ រស់នៅភូមិឈូក ឃុំចង្ហា។