កិច្ចប្រជុំសាមញ្ញាលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកអូរជ្រៅ
វេលាម៉ោង ៨.០០នាទីព្រឹក នៅសាលប្រជុំធំ សាលាស្រុកអូរជ្រៅ លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុក និងលោក លី សុវណ្ណារិទ្ធ អភិបាលស្រុក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកអូរជ្រៅ ដោយមាន លោក លោកស្រី សមាជិក ក្រុមប្រឹក្សាស្រុក អភិបាលរង នៃគណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន មន្ត្រី ការិយាល័យ អង្គភាពចំណុះសាលាស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ ក្រុមប្រឹក្សាឃុំ សរុបចំនួន ៥៤នាក់ ស្រី ១៥នាក់ និងមានការអញ្ជើញជាកិត្តិយសពីលោកជំទាវ ភិន វង្ស និងឯកឧត្តម មួន យក់សាន សមាជិកក្រុមប្រឹក្សាខេត្តផងដែរ។
កិច្ចប្រជុំនេះ បានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ៧ រួមមាន៖
- ១-សេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣
- ២-សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣
- ៣-សេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា របស់រដ្ឋបាលស្រុកអូរជ្រៅ
- ៤-សេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក និងព័ត៌មានថវិកា របស់រដ្ឋបាលស្រុកអូរជ្រៅ ប្រចាំឆ្នាំ២០២០
- ៥-សេចក្តីព្រាងល័ក្ខខ័ណ្ឌការងារនាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ អង្គភាព ចំណុះសាលាស្រុក
- ៦-សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវាសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិករដ្ឋបាល ការិយាល័យ អង្គភាពជំនាញប្រចាំខែសីហា ឆ្នាំ២០២០