ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាបន្លានៅក្នុងកែវភ្នែករបស់ថ្នាក់ដឹកនាំ
នៅវេលាម៉ោង ៧.៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក បានដឹកនាំកងកម្លាំងវរៈសេនាតូចថ្មើរជើងលេខ ៥១៣ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ ដោយប្រើប្រាស់ សង្កសីអស់ចំនួន ២៥០សន្លឹក (ខ្នាត ២.៥ម ចំនួន ១២៥សន្លឹក ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងខ្នាត ៣ម ចំនួន ១២៥សន្លឹក ជាអំណោយរបស់ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងលោក លី សុវណ្ណារិទ្ធ អភិបាលស្រុក។