អំណោយសង្គ្រោះចំនួន ១៧២កញ្ចប់ ត្រូវបាននាំយកទៅចែកជូនពលរដ្ឋរងគ្រោះចំនួន ១៧២គ្រួសារ
នៅវេលាម៉ោង ៨.០០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំធំ សាលាស្រុកអូរជ្រៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុវិជ្ជា ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោក ខាំ ស៊ីងួន នាយកអង្គការការីតាស់ បាននាំយកអំណោយសង្គ្រោះបន្ទាន់ចំនួន ១៧២កញ្ចប់ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង មកពីភូមិអញ្ចាញ ឃុំសំរោង និងភូមិថ្មសិន សង្កាត់និមិត្ត ចំនួន ១៧២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គ.ក្រ មី ១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ និងត្រីខ ៥កំប៉ុង។