ប្រជាពលរដ្ឋក្នុងឃុំសូភីចំនួន២៤គ្រួសារ ទទួលបានអំណោយសង្គ្រោះពីសម្ដេច ហ៊ុន សែន

ថ្ងៃ​សុក្រ៣០ ខែ​តុលា២០២០

លោក​ ខាត់​ សារ៉ាន​ និងលោក​ សំ​ ស៊ីន​ សមាជិកក្រុមប្រឹក្សាស្រុក​ និងជាក្រុមការងារស្រុកចុះជួយឃុំសូភី បានដឹកនាំមេឃុំ​ ក្រុមប្រឹក្សាឃុំ​សូភី​ អង្គភាពភូមិ​សូភី​ជេីង​ នាំយកអំណោយដ៏ថ្លៃថ្លារបស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់​ ដែលមិនបានទទួល​អំណោយ កាលពីថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ​២០២០​ នៅភូមិសូភីជើង (បឹងខ្ទុម) ចំនួន​ ២៤គ្រួសារ​។