នាំយកថវិកាឧបត្ថម្ភរបស់សម្ដេច ហ៊ុន សែន ទៅប្រគល់ជូនក្រុមគ្រួសារសពអ៊ុំស្រី លឿម វឿង ដែលរងគ្រោះដោយលង់ទឹក
ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អមដំណើរដោយលោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ លោកខាត់ សារ៉ាន សមាជិកក្រុមប្រឹក្សាស្រុក និងសហការី មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិបត់ត្រង់ នាំយកថវិកាឧបត្ថម្ភរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០,០០០,០០០៛(ដប់លានរៀល) ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពអ៊ុំស្រី លឿម វឿង រងគ្រោះដោយសារលង់ទឹក កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅប្រឡាយខាងក្រោយផ្ទះ ស្ថិតក្នុងភូមិបត់ត្រង់ ឃុំសំរោង ខណៈអ៊ុំស្រីទៅបេះត្រកួន។